週末學習禪修打坐
ដំណឹងសិក្សាសមាធិ នៅថ្ងៃចុងសប្ដាហ៍
អាត្មាភាពភិក្ខុនីវត្តបញ្ញា សូមចម្រើនពរជូនដំណឹងដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលមានបំណងចង់រៀនសមាធិដើម្បីសម្អាតផ្លូវចិត្ត សម្រាប់ថ្ងៃចុងសប្ដាហ៍ ។ ញាតិញោមទាំងឡាយអាចអញ្ជើញមកវត្តបញ្ញា បាន។ អាត្មាភាពមានបសន្នចិត្ត ជួយបង្រៀនញាតិញោមបាន ហើយបើញាតិញោមមានបំណងចង់ពិសាអាហារបួសថ្ងៃត្រង់នៅទីនេះក៏បានផងដែរ។
កាលបរិច្ឆេទសិក្សាៈ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ
-ពេលព្រឹកៈ ម៉ោង ៩:៣០ ដល់ ១០:៥០
-ពេលរសៀល ម៉ោង ១:៣០ ដល់ ៤:០០។
វត្តបញ្ញាស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់។
ទូរសព្ទៈ 012 961 429
សូមអរគុណ!